មន្តអាគមខ្មែរក្នុងការធ្វើសង្គ្រាម មានគាថាយ័ន្តមន្តសណ្តំបំបាំងកាយ គួចស្មៅកើនពល គឺពិតជាមានប្រើក្នុងយុទ្ធសាស្ត្រកងទ័ពខ្មែរ
មន្តអាគមខ្មែរក្នុងការធ្វើសង្គ្រាម មានគាថាយ័ន្តមន្តសណ្តំបំបាំងកាយ គួចស្មៅកើនពល គឺពិតជាមានប្រើក្នុងយុទ្ធសាស្ត្រកងទ័ពខ្មែរ
ដើម្បីបញ្ចៀសការពារទប់ទល់ នឹងគ្រឿងអាវុធគ្រប់ប្រភេទបាន បុព្វបុរសខ្មែរមានមធ្យោបាយ និងគ្រឿងការពារខ្លួនពីរយ៉ាងគឺ តាមក្បួន យុទ្ធវិធី និងតាមវេទមន្ត ។
១-ក្បួនយុទ្ធវិធី
•តាមធម្មជាតិ៖ ត្រូវចេះរកទីបិទបាំង មានព្រៃរបោះ ថ្មដា ចេះស្មានតម្រូវកាលអាកាស ចេះស្ដាប់សន្ធឹកខ្យល់ បោកបក់ ៘
•ប្រើខែល៖ អាចចាត់ជាអាវុធក៏បាន ខែលមានរាងមូល វែង ដូចចង្អេរ ធ្វើពីដែក ស្បែកក្របី ឬឈើ សម្រាប់ទប់រាំងបាំង ផ្លែព្រួញ ឬមុខលំពែងដែលបាញ់ពីចម្ងាយ ។
•អាវក្រោះ៖ ជាអាវវៀលក្លៀក ធ្វើពីបន្ទះដែក ស្ពាន់ សំណាញ់ដែក ស្បែកគោ-ក្របីហាលស្ងួត ដោយដេរភ្ជិតសម្រាប់ពាក់ចូលទីលានប្រយុទ្ធ ។ អាវក្រោះអាចទប់នឹងផ្លែព្រួញ មុខដាវ លំពែង បាន ។ ព្រះមហាក្សត្រខ្មែរតែងប្រើអាវក្រោះ តាំងពីសម័យមុន អង្គរម្ល៉េះ រហូតដល់ជាប់ព្រះនាមថា "វរ្ម័ន” ‘ ជាពាក្យសំស្ក្រឹតប្រែថា : អាវក្រោះនេះឯង ’ ។ ព្រះនាមជ័យវរ្ម័នមានន័យថា "ឣាវក្រោះមាន ជ័យ” ។
•ផឹកថ្នាំគង់ ៖ ជាឱសថសក្ដិសិទ្ធិ ផ្សំពីប្ញសឈើ សំបក ឈើ ប្រទាល យកទៅស្ងោររម្ងាស់នឹងឆ្នាំងដី ដោយមានរាយមន្តព័ទ្ធ សីមាផង ដើម្បីផឹកទៅឲ្យគង់ស្បែក កាប់មិនមុត ។ ជួនកាលផ្សំ ពីសត្វរញី ប្រមាត់ខ្លាឃ្មុំ ល្អូតស្បូវ ថ្លាន់ភ្ញី ៘
២-វេទមន្ត
1.អាវតេជះ ឬអាវយ័ន្ត៖ ជាអាវដេរពីក្រណាត់ផាឌិប ទេសឯក ឬជាតី មានគូរយ័ន្តគាថា បញ្ចុះអក្ខរ:ភាសាបាលី តាមព្រហ្មញ្ញសាសនា និងពុទ្ធសាសនា ។ នៅលើតួអាវ ដែលកាត់វៀលក្លៀកនោះមិនសូវចោលអក្សរ ន ខ្វាក់ និងអក្ខរ: ន ម អ ឧ ឥ ស្វា សុ នោះឡើយ ហើយកាន់ក្អែលឡើងខ្មៅរលើប ។
2.កន្សែងយ័ន្ត ជាកន្សែងផាឌិប ឬជាតី មានគូរយ័ន្តគាថា ដូចអាវតេជះដែរ ជួនកាលមានបញ្ចុះស្នាមបាទជើងមាតាបិតា ឬ ឧបជ្ឈាយាចារ្យ ដែលជាអ្នកមានគុណ សម្រាប់បង់ជាប់នឹងក ជួតលើក្បាល ។
4.សក់ដាញ់៖ សក់ស្រី ឬប្រុស ដែលកណ្ដាញ់ជាប់គ្នា ដូចសំបុកចាប ជារបស់រូបមេមត់ ឬមេស្មឹង ដោយម្ចាស់សក់ស្លាប់ ឬកាត់ឲ្យ ជឿថាមានឫទ្ធិបារមីពូកែមានខ្មោចអារក្សថែរក្សា។ មានកណ្ដាញ់ មួយប្រភេទទៀត កើតឡើងដោយកម្រ បំផុត នៅត្រង់រោមយោនីស្ត្រី ។ ខ្មែរជឿថា កណ្ដាញ់រោមយោនីនេះពូកែណាស់ ។ មានគេដំណាលថា ប្រពន្ធលោកសក្ដិបី ឥស្សរ:ម្នាក់ មានកណ្ដាញ់រោមយោនីនេះ ពេល ចេញច្បាំងនឹងទ័ពបារាំង លោកតែងបញ្ជិះប្រពន្ធ ឲ្យអង្គុយលើខ្នង សេះពីខាងមុខ ការពារលោកបានរួចខ្លួនគ្រប់គ្រាអាសន្ន ។
5.អាថ័ន៖ ក្លាយមកពីឣថព្វ ឬឣថ័ព្វន៍ ជាឈ្មោះមន្ត អាគម សម្រាប់សូត្រសេកហៅ ឬបណ្ដេញខ្មោចបិសាច ។
6.ចែកាច់៖ ជាភ្លុកដំរីស្ត មិនធំប៉ុនភ្លុកទេ ។ ចែដំរី ដែលវា ចាក់កាច់ចោលជាប់នឹងដើមឈើរស់ ជាវត្ថុត្រជាក់ត្រជុំ ការពារជំងឺ គ្រប់ប្រភេទ ។
7.ខ្នាយតាន់៖ ជាគ្រឿងអាវុធការពារខ្លួន របស់ជ្រូកព្រៃដែលវាកាច់ចោលនៅទីណាមួយ ។ មតិខ្លះថា បើបាញ់យកបានទាំងរស់ រឹតតែពូកែ ជាងខ្នាយដែលរើសបានទៅទៀត ។
8.កុយ៖ ជាស្នែងសត្វរមាស ‘ មិនសូវមាន ’ ល្អបំផុតគឺកុយពុក ។
9.គជ់៖ វត្ថុជាដុំមូលដូចពក មានសាច់រឹងដូចកែវ កើត មាននៅក្នុងសរីរាង្គកាយ ឬក្នុងក្បាលនៃសត្វទាំងឡាយ ដូចជា គជ់ ខ្យង, គជ់គ្រំ, គជ់ដំរី, គជ់ក្រៀល ។ ពូកែជាងគេ គឺគជ់ឃ្មុំ, គជ់ត្មាត ភ្លើង កាសក្របី ។
10.នប់៖ ជាស្នែងបន្តុបត្រមុលខ្លីហើយធំ របស់សត្វ ក្តាន់, រមាំង, ប្រើស ។
11.កូនក្រក៖ វត្ថុនេះសំខាន់ជាងគេ ហើយមិនងាយរក បានផង ។ កូនក្រក គឺជាទារកទំក្នុងផ្ទៃម្ដាយ ទើបបានបីខែ ទៅ ៥ខែ ហើយត្រូវ ឪពុកល្បួងលួងលោម បញ្ឆោតសុំបានរួចនាំទៅវះពោះ យកទាំងរស់ដូចក្នុងរឿងឃុនឆាង ឃុនផែន’ ។ កាលបើម្ដាយស្លាប់ ទារកក៏ស្លាប់ដែរ ប៉ុន្តែ ឪពុកចិត្តតិរច្ឆាន បានយកខ្មោចទារកប៉ុនកដៃនោះ ទៅឆ្អើរភ្លើងឲ្យក្រៀម ហើយរាយមន្តព័ទ្ធសីមា អធិដ្ឋានឲ្យព្រលឹង ទារកនោះ វិលវល់តាម ជួយយកអាសាខ្លួនឲ្យក្លាយទៅជាអ្នកខ្លាំងពូកែ មានញាណដឹងអ្វីៗមុន ព្រោះព្រលឹងកូនក្រកទៅខ្សឹបប្រាប់ ។ អ្នកកាន់កូនក្រក មិនសូវបានយូរអង្វែងទេ ច្រើនតែអាយុខ្លី ព្រោះកម្ម របស់ខ្លួន ដែលហ៊ានលើកដៃសម្លាប់ភរិយា ឬគូកំណាន់ ព្រោះតែ មហិច្ឆតាឥតព្រំដែនរបស់ខ្លួន ។
12.គាថា៖ គឺជាបន្ទះសំណប្រាក់ ស្ពាន់ ឬមាស មានចារ យ័ន្ត បាលីគាថាបញ្ចុះ ហើយដាស់ឲ្យពូកែសក្ដិសិទ្ធិ ។ គាថា ត្រូវដោតក្រងជាខ្សែមួយ ខ្សែពីរ ឬខ្សែបីសម្រាប់ក្រវាត់ នៅចង្កេះក៏មាន សម្រាប់ពាក់នៅក ក៏មាន ។
13.អាព័ទ្ធ៖ ជាវេទមន្តមួយបែប សូត្រទៅគង់ស្បែកកាប់មិនមុត ដុតមិនឆេះ ។
14.មហាសំកាំង៖ អាចសូត្រសេកឲ្យចេញផ្លេកបន្ទោរ ធ្វើឲ្យសត្រូវភាំងស្មារតី ឡប់សតិវង្វេងវង្វាន់ ។
15.មន្តសណ្តំ៖ អាចសូត្រសេកឲ្យខ្មាំងសត្រូវដេកលក់ ‘ចៅពញាភក្ដីសង្គ្រាមហុក ប្រើមន្តសណ្តំធ្វើឲ្យទ័ពយួនដេកលក់អស់ ដើម្បីចូលរំដោះព្រះវររាជមាតា របស់ព្រះបាទជ័យជេដ្ឋាទី៣ ដែលយួនចាប់យកទៅបង្ខាំងក្នុងទូកនៅជ្រោយចង្វា ។
16.ធ្មប់៖ អាចសូត្រសេកបាចឣង្ករ ចេញជាស្រាំង ឃ្មុំ ឪម៉ល៉ា់ ឬកួចស្មៅ ផ្លុំឲ្យកើតជាខ្លា ដំរី ដេញទិច ខាំ ព្រេច បច្ចាមិត្របាន ។ អ្នកចេះវិជ្ជាធ្មប់ផ្ដើមចេញពីប្រើ អំពើធ្វើអ្នកស្រុក ឲ្យហើមពោះស្លាប់ ក៏ក្លាយទៅជាគ្រូធ្មប់ ល្បីល្បាញ គេខ្លាចរឣា ជួនកាលហ៊ានប្រកាសខ្លួនឯងជា ស្ដេច គិតវាយដណ្តើមរាជបល្ល័ង្ក ដូចជាព្រះបាទជាន់ជុំ កែវព្រះភ្លើង ដែលតាំងរាជវាំងនៅខេត្ត តាកែវជាដើម ។
17.មហារំអិល៖ មន្តនេះសូត្រទៅរអិលខ្លួនដូចលាបខ្លាញ់ ចាប់មិនជាប់ ។
18.មេឃច្ឆាយ៖ ជាវិជ្ជាសម្លឹងមើលស្រមោលមេឃ ហើយទាយតាមចំណាំអាចដឹងថា ធ្វើសង្គ្រាមចាញ់ ឬឈ្នះ ។ តេជោមាស ចេះស្ទាត់សិល្ប៍វិជ្ជាយិតមេឃច្ឆាយនេះ ហើយបន្តបង្រៀនដល់ តេជោយ៉ត៉ទៀត ។
19. បំបាំងខ្លួន៖ សូត្រសេកទៅខ្មាំងមើលមិនឃើញ ។ វត្ថុ សក្ដិសិទ្ធិទាំងអស់នេះ បុព្វបុរសខ្មែរតែងដាក់ក្នុងទៃគ្រូ កាន់ជាប់ នឹងខ្លួន បើមិនចេញទៅណាទេ ត្រូវតម្កល់ទុកលើហ៊ឹង ដុតទៀន ធូបបូជា ជាប្រក្រតីរាល់ថ្ងៃសីល ហើយក្រៅពីម្ចាស់វត្ថុនេះ សូម្បីប្រពន្ធកូនក៏ មិនហ៊ានបំពាន់ដែរ ។ ឣ្នកអាងវត្ថុសក្ដិសិទ្ធិ និងសិល្ប៍វេទមន្ត ដូចខាងលើនេះ កាន់ត្រណមតឹងរ៉ឹងណាស់ ហើយភាគច្រើនៗ តែភ្លាត់ស្នៀតដល់ស្លាប់ ព្រោះចាញ់ល្បិចស្រី ។
ឯថ្នាំបន្សាបសិល្ប៍វេទមន្តនោះ គេយកផ្លែត្រឡាច និងសំពត់ ប្រឡាក់ឈាមរដូវស្ត្រី ទៅកម្លោចបុកឲ្យម៉ដ្ឋ៉ លាយនឹងប្រទាល មួយរយមុខ យកទៅដាក់លាយនឹងម្ហូបចំណី ឬក្នុងទឹកឲ្យអ្នក សិល្ប៍ ស៊ី ឬផឹក, ងូត នឹងសាបរលាបអស់ជាមិនខាន ។ ជាទូទៅ បុព្វបុរសខ្មែរ តែងកាន់ជាប់នូវជំនឿ ជាប្រពៃណីទាំងនេះ ស្ទើរ ១០០ភាគរយ ជាពិសេស គឺអង្គព្រះមហាក្សត្រ និងមេទ័ពធំៗ តែម្តងដែលគោរពជំនឿបែបនេះជាងគេ ។ យើងឃើញក្នុង ព្រះរាជពង្សាវតារ ឣ្នកដែលខ្លាំងពូកែខាងសិល្ប៍វេទមន្ត មានជា ឣាទិ៍ តេជោ មាស, តេជោយ៉ត៉, ស្ដេចកន, ស្ដេចកែវព្រះភ្លើង, ព្រះរាមបាទី, ស្ដេចបាលីកងចក្រ, ស្ដេចសំរែ, ព្រះរាមទ្រាំង, បល្ល័ង្កពេជ្រ, បល្ល័ង្ករត្ន័, ភក្ដីសង្គ្រាមហុកជាដើម ៘ ទោះបីបច្ចុប្បន្ន ក៏ខ្មែរមួយភាគធំនៅតែប្រកាន់ជំនឿបែបនេះ នៅឡើយ ។
*អំពីត្រណម៖ ទន្ទឹមនឹងមានគ្រឿងប្រដាប់សម្រាប់ការពារខ្លួន ដូចបានជម្រាប ជាលំដាប់លំដោយខាងលើនេះ ក៏នៅមានរបៀបរបបមួយទៀត មកកូបផ្សំផង ទើបពូកែសក្ដិសិទ្ធិគួរ ឲ្យកក់ក្ដៅបាននោះគឺ "ត្រណម” ។ មានត្រណមច្រើនយ៉ាងណាស់ ដែលអ្នកទ្រង់គ្រឿងការពារខ្លួន ត្រូវកាន់ឲ្យបានខ្ជាប់ខ្ជួន ៖
•តមកុំទាក់ទងស្នេហ៍ស្និទ្ធជាមួយស្រី មានស្រីប្រពន្ធគេ កូនក្រមុំគេ
•តមមិនលួចលាក់យកទ្រព្យរបស់គ្រប់យ៉ាង នៅសមរភូមិ មានមាស ប្រាក់ សំពត់ ឣាវ ឬគ្រឿង អលង្ការ គ្រប់ប្រភេទ
•តមមិនជេរប្រមាថគ្នីគ្នា ដែលជាយុទ្ធជនរួមអាវុធ
•តមមិនជេរ ម្ដាយគូសត្រូវក្នុងពេលកំពុងប្រយុទ្ធ លើសមរភូមិ
•តមចំណីអាហារផ្សេងៗ ដែលគ្រូហាម មានត្រាវ, ស្ពឺ, ឃ្លោក… សាច់ឆ្កែ… ជាដើម ។នៅមានត្រណមផ្សេងដទៃទៀត ដែលឣ្នកចម្បាំងត្រូវ កាន់ឲ្យបានម៉ឺងម៉ត៉ា់ ដើម្បីកុំឲ្យខុសនឹងបណ្ដាំគ្រូ នាំឲ្យសាបមន្តអាគម បណ្ដាលឲ្យមានគ្រោះថ្នាក់ក្នុងសមរភូមិ
Post a Comment