មុននេះ... ធ្លាក់បុរសជាអនុប៉ុស្តិ៍ម្នាក់ចូលទន្លេលិចបាត់
មុននេះ... ធ្លាក់បុរសជាអនុប៉ុស្តិ៍ម្នាក់ចូលទន្លេលិចបាត់
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កាលពីវេលាម៉ោង០២ និង៥០នាទីរសៀលថ្ងៃទី២៦ កក្កដា នេះ ស្ថិតត្រង់ចំណុចលើស្ពានជ្រោយចង្វាចាស់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីគេដឹងថា បុរសជាអនុប៉ុស្តិ៍ទទួលផែនសន្តិសុខម្នាក់ បានរអិលជើងធ្លាក់ចូលក្នុងទឹកទន្លេលិចបាត់តែម្តង ។
សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើឈ្មោះសាយ កឿន អាយុ៥៣ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ ។ ប្រភពបន្តថា មុនពេលកើតហេតុ គាត់បានផឹកស្រាស្រវឹងហើយក៏ដើរទៅបត់ជើងតូច ។ ស្រាប់តែមិនដឹងយ៉ាងម៉េច គាត់រអិលជើងធ្លាក់ពីស្ពានចូលទៅក្នុងទន្លេលិចបាត់តែម្តង ។
បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ចកំពុងនាំគ្នាស្វែងរកជនរងគ្រោះ ដោយគិតនៅត្រឹមម៉ោង០៤ និង២១នាទីរសៀលដដែលនេះ នៅមិនទាន់ឃើញជនរងគ្រោះនៅឡើយទេ ។
ប្រភព: កោះសន្តិភាព
Post a Comment