ប្រសិនបើមិត្តស្រីរបស់អ្នក​មានប្រាំពីរចំនុចនេះ នោះហើយជាពេជ្រទឹកដប់ត្រូវសុំនាងរៀបការភ្លាម

ប្រសិនបើមិត្តស្រីរបស់អ្នក​មានប្រាំពីរចំនុចនេះ នោះហើយជាពេជ្រទឹកដប់ត្រូវសុំនាងរៀបការភ្លាម

ធម្មជាតិនៃមនុស្សបង្កើតឡើងអោយការទាក់ទាញគ្នាជាមួយនឹងភេទផ្ទុយ ហើយបង្កើតជាចិត្តតែមួយ។ ជាងនេះទៅទៀតនោះប្រសិនជាបុរសណាម្នាក់បានជួបនារី ដូចខាងក្រោម​ សូមកុំអោយនាងរបូតពីដៃអ្នកទៅអ្នកផ្សេងអោយសោះ ព្រោះថានារីបែបនេះជាមនុស្សដែលអ្នកគម្បីយកធ្វើគូអនាគត៖

១. គោរពភាពឯកជនរបស់អ្នក៖
អ្នកដឹងហើយថាមនុស្សស្រីប្រហែលជាត្រូវការមនុស្សដែលគេស្រលាញ់ធ្វើជាកម្មសិទ្ធិផ្តាច់មុខរបស់គេ ប៉ុន្តែប្រសិនជាអ្នកបានជួបនរណាម្នាក់ដែលយល់ពីភាពផ្ទាល់ខ្លួនអ្នក ហើយផ្តល់ពេលវេលាអោយអ្នកនៅជាមួយមិត្តភក្តិអ្នកនោះ អ្នកជាមនុស្សដែលមានសំណាង។  
២. ជឿជាក់លើអ្នក៖
បំណងនៃការឆែកទូរស័ព្ទដៃរបស់មនុស្សស្រីចំពោះមនុស្សប្រុស គឺមានប្រជាប្រិយភាពណាស់នាពេលបច្ចុប្បន្ន តែវាក៏អាចផ្តល់នូវផលអាក្រក់ដល់ទំនាក់ទំនងស្នេហាមួយចំនួនផងដែរ។ ដូច្នេះហើយវាជារឿងវិសេសវិសាលមួយប្រសិនជានាងជឿជាក់លើអ្នក។​
 
៣. លើកលែងអោយអ្នក៖
ប្រសិនជានាងតែងតែយោគយល់អោយអ្នកនោះ សូមកុំអោយនាងចាកចេញពីអ្នកអោយសោះ។ ការធ្វើបែបនេះមិនមែនមានន័យថាអ្នកជាមនុស្សគ្រាន់បើម្នាក់នោះទេ តែគ្រាន់តែនាងចង់រក្សាចំណងស្នេហ៍អោយបានយូរតាមដែលអាចធ្វើបានតែប៉ុណ្ណោះ។
 
៤. ឆ្លាតជាងអ្នក៖
បុរសភាគច្រើនតែងតែចង់បានមនុស្សស្រីដែលពូកែ ដើម្បីជួយគ្នាក្នុងការដោះស្រាយបញ្ហានៅក្នុងជីវិតមានន័យថាបុរស ដែលជោគជ័យតែងមាននារីដ៏រឹងមាំម្នាក់នៅពីក្រោយជានិច្ច។
 
៥. នាងមានចិត្តល្អ៖
អ្នកមិនគួរជ្រើសរើសយកមនុស្សស្រី ដែលមិនសូវមានចិត្តនោះទេ ព្រោះថាការមានចិត្តល្អជាគ្រឿងដ៏សំខាន់សម្រាប់មនុស្សស្រី ដូច្នេះហើយមុននឹងសម្រេចចិត្តរៀបការ រឺយកកូនសូមអ្នកប្រាកដថាអ្នកជ្រើសរើសនារីដែលត្រឹមត្រូវម្នាក់។
 
៦. នាងរឹងមាំ និងសកម្ម៖
ជីវិតនឹងជួបរឿងពិបាកនៅពេលខ្លះ ហើយនារីគ្រប់រូបមិនមែនកើតមកដើម្បីទាក់ទាញបុរសនោះទេ តែដើម្បីរួមសុខទុក្ខ និងដើរទៅមុខរួមគ្នាបន្ទាប់ពីចាប់ដៃគ្នាជាគូជីវិត។
 
៧. នាងជាអ្វីគ្រប់យ៉ាងសម្រាប់អ្នក៖
គ្មានអ្វីគួរអោយឆ្ងល់ច្រើនទេ ព្រោះថាប្រសិនជាអ្នកមិនអាចរស់នៅដោយគ្មាននាងបាន នោះមានន័យថានាងជាមនុស្សពិសេស ដែលអាចរស់នៅជាមួយអ្នក
និងសំខាន់សម្រាប់ជីវិតគូរបស់អ្នកផងដែរ​ ដូច្នេះអ្នក និងដៃគូអ្នកច្បាស់ជាមានសុភមង្គល៕


1 comment:

  1. The Wizard of Oz Slot Machine - JTG Hub
    The Wizard 제천 출장샵 of Oz Slot 세종특별자치 출장마사지 Machine. In this slot machine, the Wizard's 당진 출장안마 friends 평택 출장샵 try to sneak their way to the Oz Hotel and Casino, where 강릉 출장안마 some of them find

    ReplyDelete